និស្សិតបញ្ចប់ការសិក្សា

សាលា ហ្គោលដិន វ៉ាលី នៃក្តីសង្ឃឹមពិភពលោក ជាស្ថាប័នអង្គការក្រៅរដ្ឋាភិបាលដែលបានកកើតឡើង នៅក្នុងឆ្នាំ២០២០ តាមរយៈចក្ខុវិស័យ និងការគាំទ្ររបស់មូលនិធិគ្រួសារគីម។ ចក្ខុវិស័យរបស់មូលនិធិគ្រួសារគីម គឺដើម្បីអប់រំ និងបណ្ដុះបណ្ដាល យុវជនយុវនារី ដែលនឹងបន្តធ្វើកិច្ចការធំៗ ជាច្រើន សម្រាប់ប្រទេសកម្ពុជា។ ទោះបីសាលា ហ្គោលដិន វ៉ាលី ជាស្ថាប័នឯកជនក្ដីតែយើងប្រកាន់ខ្ជាប់ទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាដែរ។ ធ្វើយ៉ាងដូច្នេះ សិស្សានុសិស្សរបស់យើង នឹងអាចទទួលបានការអប់រំ ដូច

ទៅនឹងសាលារដ្ឋ នៃព្រះរាជាណាចក្រកម្ពុជាដែរ។ ដូច្នេះ ពួកគេត្រូវបានតម្រូវឱ្យទទួលយក និងឆ្លងកាត់ការប្រឡងថ្នាក់ជាតិនានា ទៅតាមការកម្មវិធីសិក្សារបស់ពួកគេ ដើម្បីទទួលសញ្ញាប័ត្រក្នុងព្រះរាជាណាចក្រកម្ពុជា។ទោះបីជា សាលា ហ្គោលដិន វ៉ាលី ផ្តល់នូវកម្មវិធីសិក្សាភាសាខ្មែរ ដែលកំណត់ដោយក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ក៏ដោយ ក៏សាលា ហ្គោលដិន វ៉ាលី នៅតែមានមោទកភាព និងកិត្តិយសចំពោះការបណ្តុះបណ្ដាល គុណតម្លៃ និងសីលធម៌ដល់សិស្សានុសិស្សរបស់ខ្លួនដែរ។ ក្រៅពីនេះ សាលាបានផ្តល់ជូន

នូវកម្មវិធីអប់រំ ដ៏ហ្មត់ចត់បន្ថែមទៀត ដែលរួមមាន ភាសាអង់គ្លេស ចំណេះដឹងកុំព្យូទ័រ ការអប់រំកាយ និងថ្នាក់បង្រៀនសីលធម៌។ សាលា ហ្គោលដិន វ៉ាលី លើកកម្ពស់ភាពស្មោះត្រង់ជួយបង្កើតទំនុកចិត្តលើខ្លួនឯង និងមិនអត់ធ្មត់ចំពោះអំពើពុករលួយគ្រប់ប្រភេទនៅសាលា។ ស្ថាប័ននេះ គាំទ្រដល់សិស្សានុសិស្ស និងបុគ្គលិករបស់យើងដើម្បីធានាថា សិស្សានុសិស្សទាំងអស់នឹងទទួលបាន មិនត្រឹមតែជាការអប់រំដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ តែបួករួមទាំងសីលធម៌ផងដែរ។

Mrs. Erica and Mr. Frank Kim (Golden Valley Academy board and donors with their family.