ការសិក្សាក្នុងកំឡុងពេលមានជំងឺរាតត្បាត តើអ្នកប្រឈមនឹងបញ្ហាអ្វីខ្លះ ទាក់ទងនិងការរៀនតាមអ៊ីនធឺណេត? បញ្ហាប្រឈមក្នុងការបង្រៀនតាមអនឡាញដែលខ្ញុំបានជួបដូចជា ដាច់ចរន្តអគ្គិសនី អ៊ីនធឺណិតរអាក់រអួល មានសំឡេងរំខាននៅផ្ទះ ។ កំពុងតែបង្រៀនពេលខ្លះកុំព្យូទ័រមានបញ្ហា ទូរសព្ទ អស់ថ្មមិនអាចថតរូបដើម្បីបញ្ជូនកិច្ចការនោះមកសិស្សក្នុង telegrame។ ពេលខ្លះទៀតការសន្ទនាជាមួយសិស្សក៏ស្ដាប់គ្នាមិនបានល្អដែរ។ទាំងអស់នេះធ្វើឱ្យបាត់បង់ចំណាប់ អារម្មណ៍របស់សិស្សក្នុងការសិក្សា។ សេចក្តីសង្ឃឹមគឺជាការអាចមើលឃើញ ពន្លឺទោះបីជាមានភាពងងឹតក៏ដោយ។ ការបង្រៀនតាមអ៊ីនធឺណេតគឺមានការពិបាកជាងបង្រៀនជួបមុខផ្ទាល់។ពេលខ្លះវាធ្វើឲខ្ញុំហត់និងបង្អាក់ទឹកចិត្តខ្ញុំពេលដែលខ្ញុំចង់ធ្វើកិច្ចការអ្វីមួយប៉ុន្តែមិនអាចធ្វើបានហើយនៅពេលដែលឪពុកម្ដាយខ្លះចូលរួមច្រើនពេកដោយចូលរួមជួយច្រើនពេក និងគាំទ្រ(បញ្ចុកបាយ) មិនបណ្ដោយឲកូនរបស់គាត់ ព្យាយាមឲអស់ពីសមត្ថភាព។ប៉ុន្តែអ្វីដែលពិបាកខ្លាំងសម្រាប់ខ្ញុំគឺនៅពេលដែលខ្ញុំត្រូវរកវិធីដើម្បីធ្វើឲថ្នាក់របស់ខ្ញុំមានភាព រស់រវើកដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សិស្ស និងលើកទឹកចិត្តពួកគេឲចូលរួម។វាត្រូវការចំណាយពេលយូរនិងចាំបាច់ធ្វើការរៀបចំនិងស្រាវជ្រាវច្រើន។ការរៀបចំសម្ភារៈដូចជាស្លាយ បង្ហាញ Powe Point, រូបភាព និង វីដេអូដើម្បីឲសិស្សយល់នូវមេរៀននីមួយៗច្បាស់។ ការទំនាក់ទំនងក៏ជាបញ្ហាមួយដែរ ជាពិសេសសម្រាប់សសិស្សនិងឪពុកម្ដាយដែលមិនសូវចេះភាសាអង់គ្លេស។