Mr. Joon K Kim

 Frank Kim & Erica Kim

 The Kim’s Family

ស្ថាបនិកនៃសាលា GVA

     សាលា GVA បានបង្កើតឡើង នៅថ្ងៃទី ០២​ ខែកុម្ភ ឆ្នាំ២០២០ ដោយក្រុមគ្រួសាររបស់លោក Joon K Kim ដែលមាកូនៗ របស់លោក ដូចជាលោក​ Frank Kim អ្នកស្រី Erica Kim លោក Leonard Kim  នៅសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីសប្បុរសធមជាច្រើន ដែលត្រូវជាមិត្តភក្តិរបស់លោកសហរដ្ឋអាមេរិក និងមានកាសហការជាមួយ អង្គការ HOPE worldwide USA.

ប្រវតិ្តគ្រួសារលោក Joon K Kim ដែលបានជួយប្រទេសកម្ពុជា

     លោក Frank Kim គឺជាគ្រិស្តបរិស័ទមួយរូបដែលបានដឹកនាំក្រុមបេសកជន៨រូបផ្សេងទៀតបានមកប្រទេសកម្ពុជាលើកដំបូងនៅឆ្នាំ១៩៩២ ដើម្បីបង្កើតព្រះវិហាព្រះគ្រិស្តភ្នំពេញ។ នៅឆ្នាំ១៩៩៦ លោកបានដឹកនាំបង្កើតមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម។ នៅឆ្នាំ២០០២ លោកបានអញ្ជើញ Joon K Kim ជាឪពុក និងលោក Leonard Kim ជាប្អូនប្រុស​របស់លោក មកប្រទេសកម្ពុជាដើម្បីបង្កើត​សាលា Goldstone School of HOPE worldwide នៅឆ្នាំ២០០២។

ទស្សនៈវិស័យ

     សាលា GVA បានបង្កើតឡើងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគោលបំណងផ្តល់ការអប់រំដែលមានគុណភាព និងសីលធម៌ខ្ពស់ ដល់កុមារកម្ពុជាទូទៅ ដែលជាធនធានមនុស្ស ដ៏មានសារៈសំខាន់ សម្រាប់ប្រទេសជាតិទៅអនាគត ដោយមិនប្រកាន់ ជំនឿសាសនាឬ និន្នាការនយោបាយ និងមិនរកប្រាក់ចំណេញ។ រាល់ថវិការទាំងអស់ដែលទទួលបានពីម្ចាស់ជំនួយ និងមាតាបិតាសិស្សត្រូវប្រើប្រាស់សម្រាប់គោលបំណងអភិវឌ្ឃន៍ក្នុងសាលា និងជាពិសេស ជួយកុមារក្រីក្រឲ្យចូលរៀនដោយឥតគិតថ្លៃ។

ការទទួលស្គាល់របស់ក្រសួងអប់រំយុវជននិងកីឡា

     សាលា GVA បានទទួលស្គាល់ដោយក្រសួងអប់រំ យុវជននិងកីឡាដែលអនុញ្ញាតឲ្យបង្រៀន សិស្សានុសិស្ស ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដោយ យកតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានបន្ថែមនៅជំនាញភាសា English, Computer និងកម្មវិធីសំខាន់ៗដូចខាងក្រោម៖

សិក្សាចំណេះដឹងទូទៅភាសារខ្មែរ

     សិក្សាចំណេះដឹងទូទៅ ភាសារខ្មែត្រូវយកតាមកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡាទាំងស្រុងដែលមានការត្រួតពិនិត្យវាយតម្លៃជាប្រចាំដោយក្រសួង។សិស្សានុសិស្សមានសិទ្ធិចូលរួមប្រឡងថ្នាក់ជាតិ និងសញ្ញាប័ត្រទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និងកីឡា។

បង្រៀន ភាសារអង់គ្លេស English

     ការឲ្យកុមាររៀនភាសារតាំងពីតូចៗជាមួយនឹងគ្រូបរទេសដែលមានគរុកោសល្យត្រឹមត្រូវ ​និងជួយឲ្យកុមារទួលបាននូវជំនាញយ៉ាងត្រឹមត្រូវ ទាំងការនិយាយ សរសេរ អាន និង​ស្តាប់។ ហេតុដូច្នេះសាលាមានបង្រៀន ភាសារអង់គ្លេស English ចាប់ពីថ្នាក់ទី១ ដល់ទី១២ ដោយយកតាមកម្មវិធីសិក្សា របស់សហរដ្ឋអាមេរិក USA ដែលមានការគ្រប់គ្រងកម្មវិធីសិក្សា ដោយអ្នកជំនាញនៅ USA និងបង្រៀនដោយគ្រូបរទេសទាំងអស់។​

ថ្នាក់ Computer, Information Technology (IT)

     បង្រៀន Computer ដល់សិស្សានុសិស្ស ចាប់ពីថ្នាក់ទី៣ ដល់ថ្នាក់ទី១២ ដែលមានកម្មវិធីសិក្សារៀបចំដោយ អ្នកជំនាញព័ត៌មានវិជ្ជា Information Technology (IT) និងផ្តល់ការប្រឹក្សា ដោយអ្នកជំនាញ ពី USA ដើម្បីរៀបចំជួយសិស្សានុសិស្សអោយមានជំនាញ IT ស្របតាមសម័យកាលការវិវឌ្ឍន៍នៃសម័យកាល​ព័ត៌មានវិជ្ជា ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់សិស្សទៅរៀននៅថ្នាក់ឧត្តមសិក្សា។

ថ្នាក់សីលធម៌តាមបែបព្រះគ្រិស្ត

     ការសិក្សាសីលធម៌ គឺយើងយកការបង្រៀនតាមបែបសីលធម៌ព្រះគ្រិស្ត ជាការសិក្សាដ៏សំខាន់ដល់សិស្សានុសិស្សទាំងអស់ ដើម្បីជួយយុវជន យុវតីដែលជាទំពាំងស្នងឬស្សី ឲ្យមានភាពស្មោះត្រង់ សេចក្តីស្រឡាញ់ គោរពគ្នាទៅវិញទៅមក ហើយនៅពេលអនាគតគេនឹងក្លាយជាអ្នកជួយសង្គមជាតិដែលមាន ទាំងចំណេះដឹង និងសីលធម៌ខ្ពស់បំផុត ដូចលោកអារីស្តូត និយាយថា ការផ្តល់តែចំណេះដឹង ដែលមិនមានកាអប់រំចិត្ត ចំណេះដឹងនោះគ្មាននយ័ ។

កីឡា SPORT

      សាលាផ្តល់ការអប់រំកាយ និងកីឡា ដល់សិស្សានុសិស្ស ព្រោះនៅពេលសិស្សានុសិស្សមានរាងកាយមាំមួន ការសិក្សារបស់គេនឹងបានល្អប្រសើរ។ កីឡាជួយឲ្យសិស្សានុសិស្ស បង្កើតនូវមិត្តភាពរវាងគ្នានិងគ្នា ហើយបង្កើតស្មារតីសហការជាក្រុម។ កីឡាជួយឲ្យកុមារាកុមារីអភិវឌ្ឍន៍ឲ្យមានរូបកាយរឹងមាំ និងស្មារតីវាងវៃ និងជួយជំរុញដល់ចលនាឈាម និង សុខមាលភាពរបស់ពួកគេ។

ការសិក្សានិងកាអនុវត្តបន្ថែមក្រៅសាលា

     ទស្សនកិច្ចសិក្សា មានសារៈសំខាន់ណាស់ វាគឺជាស្ពានតភ្ជាប់ចន្លោះពីការសិក្សាក្នុងថ្នាក់ និងការអនុវត្តផ្ទាល់។ ជួយសិស្សឲ្យទទួលបាននៅចំណេះដឹងបន្ថែម ហើយចំណេះដឹងទាំងនោះ នឹងជួយឲ្យសិស្សបង្កើតនៅសំណួរ និងចម្លើយ ថែមទាំងជួយរៀបចំអនាគតរបស់គេប្រកបដោយគោលដៅល្អ។

ទស្សនកិច្ចសិក្សាក្នុងប្រទេស Local Field Trip (LFT)

     ទស្សនកិច្ចសិក្សារនៅក្នុងប្រទេសកម្ពុជា ធ្វើឡើងតាមតំបន់ វប្បធម៌ទេសចរណ៍ តំបន់អភវឌ្ឍន៍នានា សម្រាប់សិស្សចាប់ពីពីថ្នាក់ទី៣ ដល់ទី១២ដោយជ្រើសរើស ទីកន្លែងនិងពេលវេលាស្របតាមកម្រិតសិក្សារបស់សិស្ស។

ទស្សនះកិច្ចសិក្សាក្រៅប្រទេស International Field Trip (IFT)

     ប្រទេស Singapore គឺជាប្រទេសទីមួយដែលសាលា GVA ជ្រើសរើសសម្រាប់សិស្សានុសិស្ស ថ្នាក់ទី១០ដល់១២។ ព្រោះជាប្រទេសដែល មានសេដ្ឋកិច្ចជឿនលឿនជាងគេ ក្នុងដំបន់អាស៊ី ក៏ដូចជាក្នុងពិភពលោក។ មានវិសយ័អប់រំជឿនលឿន និងមានវប្បធម៌ចម្រុះជាតិសាសន៍ ដែលផ្តល់ ចំណេះដឹងដល់សិស្ស និងជួយពង្រីក នៅទស្សនវិស័យរបស់គេទៅអនាគត។ ក្រៅពីទស្សនកិច្ចសិក្សានៅតាមតំបន់ទេសចរណ៍នានា សិស្សានុសិស្ស និងបានទស្សនកិច្ច នៅមហាវិទ្យាល័យមួយចំនួន ទស្សនាក្រុមហ៊ុននានា រៀនសូត្រពីអ្នកវិនិយោគគិនមួយចំនួន និងបង្កើត​នៅចំណងមិត្តភាពជាមួយយុវជន សាំងហ្គាពួទៀតផង។

ការចុះជួយ សហគមន៏ Community Service (CS)

     ការចូលរួមជួយសហគមន៍ និងផ្តល់ឳកាសដល់សិស្សានុសិស្ស មានសកម្មភាពសកម្មក្នុងការជួយសហគមន៍របស់គេផ្ទាល់ ដែលផ្តល់ប្រយោជន៍ជាវិជ្ជមានដល់សង្គម មិនតែប៉ុណ្ណោះ និងជួយសិស្សានុសិស្ស ទទួលបាននៅចំណេះដឹង និង បទពិសោធន៍ជីវិតរស់នៅពិតៗ ក៏ដូចជាបានជួយបំរើដល់ អ្នកដទៃដែលមានការខ្វះខាតជាងខ្លួន។

កាបោះតង់ Camping 

     សាលា GVA និងមានការ រៀបចំកម្មវិធីបោះតង់នៅតាមតំបន់នានា សម្រាប់សិស្សថ្នាក់ទី១០ដល់១២។ ការបោះតង់ គឺជាការរៀបចំនូវរចនាសម្ព័ន្ធដ៏មានសារៈសំខាន់មួយជួយអោយសិស្ស រីកចម្រើន ក្នុងការចេះទទួលខុសត្រូវដោយខ្លួនឯង មានទំនុកចិត្តលើខ្លួនឯង និងមានទំនាក់ទំនងក្នុងសង្គម និងបង្កើតមិត្តភាព និងរៀនជំនាញថ្មីៗ ។

អាហាររូបករណ៏ សិក្សានៅមហាវិទ្យាល័យជាតិ & អន្តរជាតិជាតិ

​​​​​     សាលា GVA មានទំនាក់ទំងជាមួយម្ចាស់ជំនួយបរទេស ដែលអាចជួយផ្តល់អាហារូបករណ៍ដល់សិស្ស ដែលមានជីវភាពខ្វះខាត ក៏ដូចជាសិស្សពូកែ ទៅសិក្សារនៅមហាវិទ្យាល័យ។ ហើយសាលាក៏មានក្រុមការងារសម្រាប់ជួយដល់ សិស្សានុសិស្សក្នុងការដាក់ពាក្យទៅសិក្សានៅក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក USA, Europe and Singapore និងបណ្តាប្រទេសផ្សេងៗទៀត។ សាលា GVA អាចសម្រេចនូវគោលដៅទាំងអស់នេះបាន គឺដោយមាន ការសហការ ពីម្ចាស់ជំនួយ មិត្តនៅក្រៅប្រទេសផ្សេងៗ លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស សិស្សានុសិស្ស និងជាពិសេស ពីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។