Site icon GVA School

Moral Teaching

ការសិក្សាក្នុងកំឡុងពេលមានជំងឺរាតត្បាត

នៅក្នុងរយៈពេលប៉ុន្មានអាទិត្យនេះសោះ ការរាតត្បាតជំងឺកូរូណាបានប៉ះពាល់យ៉ាងខ្លាំងទៅដល់គ្រប់ផ្នែកទាំងអស់នៃជីវិតរបស់មនុស្ស ជាពិសេសគឺចំពោះផ្នែកអប់រំរបស់សិស្ស។មនុស្សគ្រប់គ្នាត្រូវបានទទួលការប៉ះពាល់ពីការបិទសាលារៀន ក្រុមអ្នកស្ម័គ្រចិត្គគ្រូពេទ្យបានចូលរួមព្យាបាលនិងមើលថែអ្នកជំងឺហើយនិងគ្រូពេទ្យជួរមុខជាច្រើនអ្នកទៀតដែលកំពុងប្រយុទ្ធជាមួយនឹងជំងឺនេះ។

នៅពេលដែលយើងដឹងអំពីក្រោយការបិទខ្ទប់របស់ពិភពលោកយ៉ាងម៉េចហើយ អ្វីដែលយើងដឹងច្បាស់ជាងគេគឺពួកយើងបានប្រឈមនឹងបញ្ហាការបិទសាលារៀនយ៉ាងយូរ ធ្វើឲសិស្សមួយចំនួនជួបបញ្ហារៀនសូត្រ។យើងត្រូវស្វែងរកផ្លូវមួយដែលយើងអាចរួមបញ្ចូលការសិក្សាតាមអនឡាញនិងនៅក្នុងថ្នាក់រៀនសម្រាប់ការបង្រៀន ការណែនាំ និង ការសិក្សាអប់រំក្រៅប្រព័ន្ធ ដើម្បីធានាឲកុមារគ្រប់រូប

ទោះបីជាស្ថិតនៅស្ថានភាពយ៉ាងណា ដើម្បីឲពួកគេរីកលូតលាស់និងអាចបំពេញសក្តានុពលរបស់ពួកគេ។

ជំងឺកូវីត១៩បានផ្លាស់ប្តូររបៀបធ្វើការរបស់ពួកយើង សាលារៀនបានបិទ ការសិក្សានៅក្នុងថ្នាក់

Mrs. Carradine Amoranto

គ្រូបង្រៀនភាសាអង់គ្លេសថ្នាក់ទី ៣ និងទី ៤

 

ត្រូវបានបញ្ឈប់ និងមានមនុស្សជាច្រើននាក់បានសុំអនុញ្ញាតឲយនៅផ្ទះ។ការបម្លាស់ប្តូរពិតជាលឿនខ្លាំងណាស់។ទោះបីជាយ៉ាងណាក៏ដោយយើងត្រូវថែរក្សាសុខភាពផ្លូវចិត្តរបស់យើងដោយកែប្រែការគិតរបស់យើងក្នុងកំឡុងពេលរាតត្បាតនេះ។តាមការយល់ឃើញរបស់ខ្ញុំ ខ្ញុំគិតថាជំងឺនេះបានបង្រៀនខ្ញុំឲមិននៅកន្លែងដែលខ្ញុំសុខស្រួល វាបានបង្រៀនឲខ្ញុំកាន់តែខិតខំប្រឹងប្រែងធ្វើការ

និងទទួលបានលទ្ធផលល្អជាងមុន។ ខ្ញុំបានរៀនច្រើនពីជំងឺនេះនិងមានអំណរគុណចំពោះភាពលំបាកដែលខ្ញុំបានជួបជារៀងរាល់ថ្ងៃ។វាបានជម្រុញឲខ្ញុំកាន់តែធ្វើការច្រើនជាងមុននិងដើម្បីខិតខំផ្គត់ផ្គង់ខ្លួនឯងហើយធ្វើឲខ្ញុំរីកចម្រើនជាងពីមុននិងភាសាដែលខ្ញំុមានជម្រុញឲខ្ញំុចែកចាយចំណេះដឹងជាមួយសិស្សនិងអ្នកដែលនៅជុំវិញខ្ញំុជួបរាល់ថ្ងៃ។

Exit mobile version